ព្យាករណ៍គូ​ Chelsea vs Liverpool ថ្ងៃទី២៥កុម្ភៈ

ការប្រកួត​ Carabao Cup វគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Chelsea នឹងត្រូវប្រកួតជាមួយ​Liverpool នៅកីឡដ្ឋាន​ Wembley ។  

Chelsea ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​ដោយមិនស្គាល់ចាញ់​ ៣​ ប្រកួត​ ដោយឈ្នះ Aston Villa និង Crystal Palace បូក​រួម​ទាំង​ការ​ប្រកួត​ស្មើ ១-១ នៅទឹកដី Manchester City កាល​ពី​ចុង​សប្តាហ៍​មុនផងដែរ។

មុនការប្រកួតទាំងបីនេះ Chelsea ប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរ​ ២​ ប្រកួត ដោយចាញ់ Wolves ៤-២ ក្នុងផ្ទះ និងប្រកួតចាញ់ Liverpool ៤-១ នៅកីឡដ្ឋាន Anfield ។

រីឯ​ Liverpool ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​ជាមួយ​នឹង​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​បួន​ ហើយក៏នឹង​ក្លាយ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់លោក​ Jurgen Klopp ក្នុងការដឹកនាំក្លឹបផងដែរ។

លទ្ធផលចាញ់តែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ១០​ ប្រកួតចុងក្រោយក្នុងលីគ Liverpool គួរតែជាជម្រេីសដ៏មានទំនុកចិត្តថា​ទល់និងក្រុមដែលពួកគេធ្លាប់បានយកឈ្នះ ៤-១ កាលពីប៉ុន្មានសប្តាហ៍មុន។

ការព្យាករណ៍​ :​ ជំនួបរវាង Chelsea និង Liverpool វគ្គផ្តាច់ព្រ័ត្រ Carabao Cup គួរតែមានទំនោរទៅលើក្រុមហង្សក្រហម ប៉ុន្តែអវត្តមានរបស់កីឡាករសំខាន់ៗ ជាច្រើននាក់របស់លោក Jurgen Klopp​ ដោយសាររងរបួស Chelsea អាចមានឱកាសល្អជាងការរំពឹងទុក។​  ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ ស្មើ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង