Xabi Alonso គឺជាជម្រើសទីមួយរបស់ Bayern Munich ខណៈដែលក្លឹបបានបញ្ជាក់ពីការចែកផ្លូវជាមួយលោក Thomas Tuchel

Xabi Alonso គឺជាជម្រើសទី១របស់ Bayern Munich ដើម្បីស្នងតំណែងលោក Thomas Tuchel បន្ទាប់ពីក្លឹបម្ចាស់ជើងឯក Bundesliga បានបញ្ជាក់ថា ពួកគេនឹងចែកផ្លូវជាមួយអ្នកចាត់ការទូទៅនៅរដូវក្តៅនេះ ខណៈដែលពួកគេក៏កំពុងសម្លឹងមើលលោក Zinedine Zidane និង Ole Gunnar Solskjaer ផងដែរ។

សម្ពាធកាន់តែកើនឡើងលើលោក Tuchel បន្ទាប់ពីប្រកួតចាញ់ Bochum ៣-២ កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យ Bayern មានប្រាំបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen របស់លោក Alonso និងបានធ្វើឱ្យ Bayern ចាញ់ជាលើកទី៣ជាប់ៗគ្នា បន្ទាប់ពីពួកគេប្រកួតចាញ់ Lazio ១-០​ ក្នុងជើងទី១​ Champions League វគ្គ​ ១៦ក្រុមចុងក្រោយ កាលពីសប្តាហ៍មុន។

ប្រឈមមុខនឹងរដូវកាលដែលគ្មានឈ្នះពានរង្វាន់ជាលើកដំបូង ក្នុងរយៈពេល១២ឆ្នាំ ផែនការចម្បងរបស់ Bayern គឺឈានដល់ចុងបញ្ចប់នៃរដូវកាល ជាមួយលោក Tuchel ដោយវាយតម្លៃស្ថានភាព ប៉ុន្តែក្លឹបបានប្រកាសកាលពីថ្ងៃពុធថា អតីតគ្រូបង្វឹករបស់ Chelsea នឹងចាកចេញពីក្លឹប៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង