ក្លឹប Manchester United សង្ឃឹម​ថា​ Luke Shaw នឹង​ត្រលប់​មកកាន់ការប្រកួតវិញមុន​ចប់​រដូវ​កាល​នេះ

Shaw បានបង្ហាញខ្លួនត្រឹមតង់ទី១ប៉ុណ្ណោះ ក្នុងជ័យជម្នះរបស់ United នៅលើទឹកដី Luton កាលពីថ្ងៃអាទិត្យត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីគាត់ក៏ត្រូវបានប្តូរជំនួសនៅតង់ទី១ ជាមួយ Aston Villa ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានខកខានរយៈពេល៣ខែដំបូង នៃរដូវកាលនេះ ដោយសារបញ្ហារបួស ហើយបច្ចុប្បន្ននេះអាចនឹងចូលលេងតិចតួចក្នុងការប្រកួត Premier League ១៣​ប្រកួតចុងក្រោយ នៃរដូវកាលសម្រាប់ United ខណៈដែលក្លឹបព្យាយាមរក្សាដំណែងក្លឹបកំពូលទាំងបួន។

Shaw ក៏នឹងខកខានការប្រកួតមិត្តភាពរបស់​ England​ ជាមួយ Brazil និង​ Belgium​ នៅខែក្រោយ​ រួមជាមួយនឹងការប្រកួត Euro ២០២៤ ក្នុងជំនួបជាមួយ​ Serbia នៅថ្ងៃទី១៦ ខែមិថុនា។

Shaw ត្រូវ​​អវត្តមានស្ទើរតែ​ពេញ​មួយ​រដូវ​កាល​នេះ ខណៈ​ដែល​ជម្រើស​ខ្សែ​ការពារ​ឆ្វេង​ម្នាក់​ទៀត​របស់ United កីឡាករ​ Tyrell Malacia មិន​បាន​លេង​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០២៣៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង