ព្យាករណ៍គូ​ Brentford vs Liverpool ថ្ងៃទី១៧កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Brentford នឹងត្រូវប្រកួតជាមួយ​ Liverpool នៅកីឡដ្ឋាន​ Gtech Community ។  

Brentford រកបានជ័យជម្នះ​ ៣​ ប្រកួតបន្ថែមទៀតពីការលេង​១២​ ប្រកួតសរុបនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់​ពី​ឈ្នះ​ ៣​ ប្រកួត​ជាប់ៗគ្នាកាល​ពី​ដើម​រដូវ​កាល​។ 

លទ្ធផលចាញ់​ ៩​ ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយ បានក្លាយជាកង្វល់ដ៏ធំសម្រាប់លោក Thomas Frank និងក្រុមរបស់គាត់ ខណៈដែល Brentford មានត្រឹមតែ ៦​ ពិន្ទុពីលើក្រុមបាតតារាងទាំងបីប៉ុណ្ណោះ។

រីឯជ័យជម្នះ ១០​ ប្រកួតចំណោម ១៥ប្រកួត មុនពេលប្រកួតចាញ់ Arsenal ក៏នឹងផ្តល់ទំនុកចិត្តខ្ពស់ដល់ Liverpool ថាពួកគេអាចពង្រឹងជ័យជម្នះលេី Brentford​ ថ្ងៃសៅរ៍នេះ។ 

លើសពីនេះ Liverpool ចាញ់​ ២​ ប្រកួតដែលជាការលេងក្រៅដី ប៉ុន្តែពួកគេក៏​ប្រកួតឈ្នះ​ ៦​ ប្រកួត និងស្មើ ៤​ប្រកួតពីការលេងសរុប ១២​ ប្រកួតរហូតមកដល់ពេលនេះ។

ការព្យាករណ៍​ :​ ក្រុមហង្ស​ក្រហម​ Liverpool បានប្រកួតឈ្នះ​៣​ ប្រកួតក្នុង​ចំណោមជំនួប​ ៤​ ប្រកួតចុង​ក្រោយទល់និង Brentford ហើយ​ ៣​ ពិន្ទុ​បន្ថែមទៀត​សម្រាប់​ក្រុម​ភ្ញៀវ​ ក្នុងការប្រកួតនេះ ​គឺជាជម្រើសដ៏ល្អផង​ដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Liverpool ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង