Roma បន្តដំណើរការយ៉ាងល្អឥតខ្ចោះ ក្រោមការដឹកនាំរបស់ លោក​ Daniele De Rossi

Roma បន្តដំណើរការយ៉ាងល្អឥតខ្ចោះ ក្រោមការដឹកនាំរបស់ លោក​ Daniele De Rossi ជាមួយនឹងជ័យជម្នះដ៏លេចធ្លោដើម្បីឡើងទៅឈរនៅលេខ៥ ក្នុងតារាង Serie A​ ។ 

Roma បានឈ្នះការប្រកួតជាលើកទី៣ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Daniele De Rossi ជាមួយនឹងជ័យជម្នះ លើ Cagliari ៤-០ ក្នុងផ្ទះ។

ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ Roma ឡើង​ទៅ​ឈរលេខ​៥​ក្នុង​តារាង Serie A មានមួយ​ពិន្ទុ​តាម​ពី​ក្រោយ Atalanta ដែលឈរនៅលេខ៤ ក្នុង​តំណែង UEFA Champions League។

សូមរំលឹកឡើងវិញថា ​លោក​ Daniele De Rossi បានចូលកាន់តំណែងជាអ្នកចាត់របស់ Roma បន្ទាប់ពីការបណ្តេញចេញរបស់លោក Jose Mourinho កាលពីខែមុន ហើយបានរីករាយជាមួយនឹងជ័យជម្នះ​ ៣​ ប្រកួតជាប់ៗគ្នាចាប់តាំងពីពេលនោះមក។ 

នៅក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅឯកីឡដ្ឋាន Stadio Olimpico ក្រុមម្ចាស់ផ្ទះ​ Roma បាននាំមុខដោយគ្រាប់បាល់ស៊ុតបញ្ចូលទី​ ២​ គ្រាប់​របស់កីឡាករ Paulo Dybala កីឡាករ​ Lorenzo Pellegrini បានបំប៉ោងសំណាញ់ទីគ្រាប់បាល់ទី​៣​ ហើយ Dean Huijsen រកបានគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លឹប៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង