ព្យាករណ៍គូ​ Chelsea vs Wolves ថ្ងៃទី៤កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Chelsea​ នឹងត្រូវប្រកួតជាមួយ​ Wolves នៅកីឡដ្ឋាន​ ​Stamford Bridge ។ 

Chelsea កន្លងមកមានទម្រង់លេងល្អប្រសើរ​ និងឡើងជើងតាម​រយៈ​ជ័យ​ជម្នះ​ ៣​ ប្រកួតជាប់ៗគ្នា​ លើ Crystal Palace, Luton Town និង Fulham​ ។

រីឯលទ្ធផល និងទម្រង់លេងនៅលើទឹកដីកីឡដ្ឋាន Stamford Bridge បានឱ្យឃើញថា Chelsea បង្កើនទម្រង់លេងល្អរបស់ពួកគេក្នុងសប្តាហ៍ថ្មីៗនេះ ដោយប្រកួតឈ្នះ​ ៤​ ប្រកួតចុងក្រោយ។

ចំណែកឯ​ Wolves នឹងនៅតែពេញចិត្តជាមួយនឹងលទ្ធផលថ្មីៗនេះ ដោយការប្រកួតឈ្នះ​ ៣​ ប្រកួតក្នុងចំណោម​ ៤​ ប្រកួតកន្លងមក​ ដោយក្នុងនោះ ពួកគេប្រកួតចាញ់​ Manchester United ។

អ្វីដែលសំខាន់បង្ហាញថា Wolves ប្រកួតឈ្នះតែ​ ៣​ ប្រកួតក្នុងចំណោម​ ១៩​ ប្រកួតចុងក្រោយក្រៅដីសរុបក្នុងលីគ។

ការព្យាករណ៍​ :​ Chelsea មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ជំនួប​ ១០​ ​ប្រកួតចុង​ក្រោយ​ក្នុង​ផ្ទះ​ទល់​នឹង​ក្រុម​ភ្ញៀវ​ Wolves ហើយ​ក្រុម​របស់​លោក Pochettino ក៏​មើល​ទៅ​ជាក្រុមជាពេញ​ចិត្ត​ដើម្បី​យក​បាន​៣ពិន្ទុ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ផង​ដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​​ Chelsea​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង