Paris Saint-Germain ចុះហត្ថលេខាលើខ្សែការពារ Lucas Beraldo ពី​ São Paulo​ ក្នុងតម្លៃ​ ២០​ លានអឺរ៉ូ

ក្លឹបយក្សរបស់បារាំង​ Paris Saint-Germain បានប្រកាសកាលពីដើមសប្ដាហ៍ថា ក្លឹបបានចុះហត្ថលេខាលើខ្សែការពារ Lucas Beraldo ពី​ Sao Paulo​ ដោយជោគជ័យ។ 

Lucas Beraldo វ័យ២០ឆ្នាំដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅកាន់ Liverpool ប៉ុន្តែប្រភពបានប្រាប់ ESPN ថា PSG បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ២០ លានអឺរ៉ូ (២២.១​ លានដុល្លារ) កាលពីសប្តាហ៍មុន។

កីឡាករជម្រើសជាតិប្រេស៊ីលអាយុក្រោម២០ឆ្នាំរូបនេះ​ នឹងក្លាយជាជម្រើសខ្សែការពាររបស់លោក Luis Enrique ខណៈដែល PSG សម្លឹងរកការឈ្នះពាន Ligue 1 ជាលើកទីបីជាប់ៗគ្នា។

សូមបញ្ជាក់ថា​ Beraldo បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយ​ PSG ហើយកីឡាកររូបនេះនឹងពាក់អាវលេខ ៣៥ សម្រាប់ក្លឹបថ្មីរបស់គាត់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង