ព្យាករណ៍គូ​ Arsenal vs Brighton ថ្ងៃទី១៧ធ្នូ

ក្រុមកាំភ្លើងធំ​ Arsenal សម្លឹង​រក​ជ័យជម្នះដើម្បីបន្ត​ក្នុង​ការ​ប្រជែង​ឈរនៅកំពូលតារាង​ Premier League ខណៈដែល​ក្រុមកាំភ្លើងធំ​ត្រូវប្រកួតជាមួយ Brighton ថ្ងៃអាទិត្យនេះ។

គិតមកទល់នឹងពេលបច្ចុប្បន្ន Arsenal ប្រកួតចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១៦​ប្រកួតក្នុងលីគ ដែលទាំងពីរប្រកួតនោះគឺចាញ់ Newcastle United និង Aston Villa ក្រៅទឹកដី។

លទ្ធផលប្រកួតក្នុងទឹកដីខ្លួនឯងគឺនៅតែរឹងមាំ ខណៈដែល Arsenal នៅតែមិនទាន់ស្គាល់ចាញ់ ដោយឈ្នះ ៦​ ប្រកួត និងស្មើ​ ២​ ប្រកួត ខណៈដែលចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីក៏មានច្រើនផងដែរ​ ដោយ​ ៧​ ប្រកួតក្នុងចំណោ​ម​ ៨​ ប្រកួតក្នុងទឹកដី Arsenal លទ្ធផលបញ្ចប់ដោយ​ Over ២.៥ គ្រាប់។

រីឯ Brighton បច្ចុប្បន្នឈរនៅលេខ៨ក្នុងតារាង Premier League ប៉ុន្តែដោយចាញ់​ ៣​ ប្រកួត និងស្មើ ៥​ ប្រកួតពីការលេង​ ១០ ប្រកួតចុងក្រោយបានធ្វើឱ្យក្រុមរបស់លោក Roberto de Zerbi មានការធ្លាក់ចុះថ្មីៗនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ Brighton ចាញ់​ ៣​ ប្រកួត សុទ្ធតែចាញ់ការប្រកួតក្រៅទឹកដី​ ដោយចាញ់​ Aston Villa ៦-១​ ចាញ់ Manchester City ២-១ និងចាញ់ Chelsea ៣-២ ។

ការព្យាករណ៍​ :​ គ្រាប់​បាល់​ស៊ុតបញ្ចូលទីច្រើន​ តែងតែកើតឡើងថ្មី​ៗ​នេះសម្រាប់ជំនួបរវាង Arsenal និង Brighton ដោយ​ ៤​ ប្រកួតចុង​ក្រោយ​រវាងក្រុមទាំងពីរ​បញ្ចប់ដោយលទ្ធផល​ Over ២.៥​ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Arsenal​ ដោយ​មានគ្រាប់បាល់​ Over ២.៥​ គ្រាប់ឡ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង