ព្យាករណ៍គូ​ Newcastle vs Fulham ថ្ងៃទី១៦ធ្នូ

Newcastle United នឹងបើកទ្វារកីឡដ្ឋាន St James 'Park ប្រកួតជាមួយក្រុមកំពុងឡើងជើង Fulham​ សម្រាប់ប្រកួតសប្តាហ៍ទី១៧​ នៃក្របខ័ណ្ឌ Premier League​ ។ 

លទ្ធផលចាញ់​ ២​ ប្រកួត​ ជាប់ៗនៅក្រៅទឹកដី បានធ្វើឱ្យគម្លាតក្នុងការប្រជែងឈរនៅក្រុមកំពូលទាំង៤របស់ Newcastle United កាន់តែឆ្ងាយម្តងទៀតនៅរដូវកាលនេះ បន្ទាប់ពីចាញ់ Everton ៣-០ និង Tottenham ៤-១ ។ 

មកទល់ពេលនេះ Newcastle ឈ្នះសរុប​ ៨​ ប្រកួតក្នុងលីគ ប៉ុន្តែគួរអោយកត់សំគាល់ថាពួកគេឈ្នះ​ ៧​ ប្រកួតសុទ្ធតែជាការលេងនៅ St James' Park​ ។ 

រីឯ​ Fulham ស៊ុតបញ្ចូលទី​ West Ham ៥​ គ្រាប់​កាលពីថ្ងៃអាទិត្យ​ ដែលនោះជាជ័យជម្នះទី២ជាប់គ្នា​លើ​ Nottingham Forest និង West Ham ។ 

Fulham ឈ្នះសរុប​ ៦​ ប្រកួតគិតមកទល់ពេលនេះនៃរដូវកាលថ្មី ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់គឺឈ្នះ​ ៥​ ប្រកួតសុទ្ធតែជាការលេងនៅលើទឹកដីរបស់ខ្លួនឯង។

ការព្យាករណ៍​ :​ Newcastle United តែងតែមានប្រៀបជាង Fulham ក្នុងជំនួបថ្មីៗនេះ​ ខណៈដែលពួកគេ​ឈ្នះ Fulham  ៤​ ប្រកួតក្នុងចំណោមការជួបគ្នា​ ៥​ ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Newcastle United​ ឈ្នះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង