ព្យាករណ៍គូ​ UCL Manchester United vs Bayern Munich ថ្ងៃទី១៣ធ្នូ

Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួល Bayern Munich ហើយបើចាញ់យប់នេះនឹងបញ្ចប់រដូវកាលអឺរ៉ុបរបស់ពួកគេ។ ជម្រើសដែលល្អដើម្បីបន្តលេង​នៅ​ UCL សម្រាប់​ United គឺឈ្នះ Bayern Munich​ ហើយ​ការប្រកួតរវាង​ Copenhagen និង​ Galatasaray​ បញ្ចប់ត្រឹមស្មើគ្នា។ 

United ប្រកួតចាញ់​ Bayern កាលពីជំនួបជេីងមុនក្នុងលទ្ធផល ៤-៣ ហើយបើសិនចាញ់​ ១​ ប្រកួតនេះទៀត​ នឹងមានន័យថាការប្រកួត​ Champions League ត្រូវបញ្ចប់សម្រាប់ពួកគេរដូវកាលនេះ។

United ឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៤​ ប្រកួតចុងក្រោយ ហើយក្នុងនោះមិនបានការស៊ុតបញ្ចូលទីគូប្រកួត​ ២​ ប្រកួត។ ទម្រង់លេងក្នុងទឹកដីក្នុងពូល​ UCL បានឱ្យឃើញថា​ United ឈ្នះ​ Copenhagen ប៉ុន្តែចាញ់ Galatasaray ផងដែរ។

ម្ចាស់ជើងឯក Bundesliga បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយរួចទៅហើយ​ ដោយឈានចូលមកក្នុងការប្រកួតនេះ ​ដើម្បីស្វែងរកការកែលម្អទម្រង់លេងតែប៉ុណ្ណោះ​ បន្ទាប់ពី Bayern ប្រកួតចាញ់ Eintracht Frankfurt ៥-១ កាល​ពី​ថ្ងៃ​សៅរ៍។ 

២​ ប្រកួត​ក្រៅ​ទឹកដី​ក្នុង​ពូលនៅ Champions League នេះ​Bayern ឈ្នះ​ទាំងពីរប្រកួត។ ហើយធ្លាប់ចាញ់​តែ​ ១​ ប្រកួតក្នុងចំណោម ៧​ ប្រកួតចុងក្រោយ​ក្រៅទឹកដី​ក្នុងក្របខ័ណ្ឌ Champions League ដែលជាការចាញ់ Manchester City កាលពីរដូវកាលមុន។

ការព្យាករណ៍​ :​ នេះជាការប្រកួតដ៏សំខាន់សម្រាប់ Manchester United និងគ្រូបង្វឹកលោក Erik Ten Hag។​ ប៉ុន្តែ​ Bayern ទំនងជា​ធ្វើ​ការ​ផ្លាស់​ប្តូរ​ក្រុម​ណាមួយ​ព្រោះថា ពួកគេបានឡើងទៅវគ្គបន្ទាប់រួច​ទៅហើយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Bayern Munich​ ឈ្នះ៕

ព័ត៌មានទាក់ទង

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

ព្យាករណ៍គូ Bournemouth vs Manchester City​

ព្យាករណ៍គូ Bournemouth vs Manchester City​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង