បន្ទាប់ពីចាញ់កាលពីពាក់កណ្តាលសប្តាហ៍ដូចគ្នា Tottenham និង Newcastle United នឹងត្រូវជួបគ្នានៅកីឡដ្ឋានTottenham Hotspur យប់ថ្ងៃអាទិត្យនេះ។
Tottenham បច្ចុប្បន្នមិនបានប្រកួតឈ្នះ ៥ ប្រកួតបន្តបន្ទាប់ដោយក្នុងនោះពួកគេចាញ់ ៤ ប្រកួត។
ដែលគិតមកទល់ពេលនេះ Tottenham ប្រកួតចាញ់ក្នុងទឹកដីកីឡដ្ឋាន Tottenham Hotspur ៣ ប្រកួតចុងក្រោយ។ ក៏ប៉ុន្តែគ្រាប់បាល់ជាច្រើនមើលទៅទំនងជានឹងកើតឡើងក្នុងការប្រកួតនេះ ដោយសារតែ ១១ ប្រកួតក្នុងចំណោម ១៥ ប្រកួតរបស់ Tottenham មកទល់នឹងបច្ចុប្បន្នបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។
Newcastle ក៏បានប្រកួតចាញ់កាលពីពាក់កណ្តាលសប្តាហ៍ផងដែរ ដែលនេះជាការចាញ់ទី២ក្នុងចំណោម ១១ ប្រកួតចុងក្រោយសរុបក្នុងលីគ។
ជាការពិតណាស់ Newcastle ឈ្នះតែ ១ប្រកួតគត់ចំណោម ៩ប្រកួតចុងក្រោយក្រៅទឹកដីក្នុងលីគ ដូច្នេះការរំពឹងទុកនៃការឈ្នះក្រៅទឹកដីនៅលើ Tottenham ហាក់ដូចជាតិចណាស់។ ប៉ុន្តែគ្រាប់ស៊ុតបញ្ចូលទីច្រើនអាចនឹងកើតឡើងថ្ងៃអាទិត្យនេះ ខណៈដែល ៦ប្រកួតក្នុងចំណោម ១០ ប្រកួតក្រៅទឹកដីចុងក្រោយរបស់ Newcastle លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។
ការព្យាករណ៍ : ជម្រើសគ្រាប់បាល់ពិតជាល្អសម្រាប់ការប្រកួតនេះ ព្រោះថា ក្រុមទាំងពីរតែងតែស៊ុតបញ្ចូលទីគ្នាក្នុងជំនួប ៧ ប្រកួតកន្លងរវាង Tottenham និង Newcastle United។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Over ២.៥ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕