Luton Town ដែលកំពុងឈរនៅក្នុងតំបន់ នៃការកាត់ចោល ត្រូវធ្វើជាម្ចាស់ផ្ទះប្រឈមមុខជាមួយក្រុមភ្ញៀវ Manchester City នៅថ្ងៃអាទិត្យនេះ។
Luton បានធ្លាក់ទៅឈរនៅក្រុមបាតតារាងទាំងបី បន្ទាប់ពីចាញ់ Arsenal ៤-៣ កាលពីពាក់កណ្តាលសប្តាហ៍។ ដោយមកទល់ពេលនេះពួកគេចាញ់មិនតិចជាង ១០ ប្រកួតឡើយក្នុងចំណោម ១៥ប្រកួតក្នុងលីគកន្លងមក។
លើសពីនេះ ១០ ប្រកួតក្នុងចំណោម ១៥ ប្រកួតរបស់ Luton Town រហូតមកដល់បច្ចុប្បន្ន លទ្ធផលបញ្ចប់ដោយមានចំនួនគ្រាប់បាល់ ៣ គ្រាប់ ឬច្រើនជាងនេះ ហើយលទ្ធផលនេះអាចនឹងកើតឡើងក្នុងជំនួបជាមួយនិង Manchester City នៅថ្ងៃអាទិត្យនេះផងដែរ។
លទ្ធផលចាញ់ Aston Villa ១-០ នៅ Villa Park បានពងបន្ថែមការចាញ់របស់ Manchester City ក្នុងលីគដល់ទៅ ៤ ប្រកួត។
នេះអាចជាបញ្ហាសម្រាប់ Luton Town ដែលប្រហែលត្រូវទទួលរងចំពោះប្រតិកម្មតបរបស់ Manchester City នៅថ្ងៃអាទិត្យនេះ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនក៏មើលទៅនឹងកើតឡើងផងដែរ ដោយ ៦ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ Manchester City នៅក្នុងលីគ ផលិតក៏បញ្ចប់ដោយមានគ្រាប់បាល់ ៣ គ្រាប់ឬច្រើនជាងនេះ។
ការព្យាករណ៍ : គុណភាពរវាងក្លឹបទាំងពីរនេះ គួរតែបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា Luton Town មើលទៅស្ទើរតែគ្មានសង្ឃឹម ដើម្បីឈ្នះលើ Manchester City ថ្ងៃអាទិត្យនេះ ខណៈដែល City សម្លឹងរកការបិទគម្លាតពិន្ទុក្នុងតារាង។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕