ព្យាករណ៍គូ​ Sheffield United vs Liverpool ថ្ងៃទី០៧ធ្នូ

Sheffield United​ នឹងត្រូវប្រកួតជាមួយ​ Liverpool​ នៅយប់ថ្ងៃពុធនេះ​ វេលាម៉ោង​ ២:៣០នាទី​ រំលងអធ្រាតដែលជាការប្រកួតជើងទី១៥​ ក្នុងក្របខណ្ឌ​ Premier League​ ។ 

ដោយមានត្រឹម​តែ​ ៥​ពិន្ទុ​ក្នុងដៃ​ គិតមក​ទល់​ពេល​នេះ​ Sheffield United ប្រកួតចាញ់​ ១១​ ប្រកួតចំណោម ១៤ ប្រកួតកន្លងមក​ ដោយបានឱ្យឃើញ​ថា​ ពួកគេកំពុងឈរនៅបាតតារាង​។ 

ការរំពឹងទុកនៃចំនួនគ្រាប់ស៊ុតបញ្ចូលទីច្រើន សម្រាប់ជំនួបរវាងក្រុមទាំងពីរនៅយប់ថ្ងៃពុធនេះ មើលទៅមានភាគរយខ្ពស់​ ខណៈដែល​ ៩​ ប្រកួតក្នុងចំណោម​ ១៤​ ប្រកួតរបស់​ Sheffield United ឃើញថា បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។

រីឯ​ជ័យជម្នះ​ Liverpool ប្រកួតចុងក្រោយលើ Fulham បានពង្រីកលទ្ធផលមិនស្គាល់ចាញ់ដល់ទៅ​ ៧​ ប្រកួត​ ក្នុងនោះពួកគេឈ្នះ​ ៤​ ប្រកួត​។ លោក​ Jurgen Klopp នឹងទាមទារយកឱ្យបាន​ ៣​ ពិន្ទុ​នៅយប់ថ្ងៃពុធនេះ​ ដោយសារបច្ចុប្បន្ន Liverpool តាមពីក្រោយក្រុមឈរកំពូលតារាង Arsenal តែ​ ២​ ពិន្ទុប៉ុណ្ណោះ។ 

ចំនួនគ្រាប់​បាល់​ស៊ុតបញ្ចូលទីគ្នាគឺជាជម្រើសដ៏ល្អ​ ខណៈ​ដែល​ ៧​ ប្រកួត​​ក្នុង​ចំណោម​ ១០​ ប្រកួត​ចុង​ក្រោយ​របស់ Liverpool បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។

ការព្យាករណ៍​ :​ គុណភាពលេង​របស់ Liverpool គួរ​តែ​យកបាន​ ៣​ ពិន្ទុ​ពីការ​ប្រកួត​នេះ បើទោះ​បី​ជាក្រុម​ទាំង​ពីរ​អាច​នឹងរក​គ្រាប់​បាល់​បាន​យ៉ាង​ល្អ​ក៏​ដោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ​ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង