Alex Song ដែលជាអតីតកីឡាកររបស់ Arsenal បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់។ ក្នុងអាជីពរបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានឱ្យឃើញថាគាត់បានបង្ហាញខ្លួន ៤៩ ប្រកួតសម្រាប់ក្រុមជម្រើសជាតិកាមេរូន។
Song ធ្លាប់លេងឱ្យ Arsenal, Barcelona និង West Ham ក៏ដូចជាចំណាយពេលដ៏ខ្លីនៅប្រទេសរុស្ស៊ីជាមួយក្លឹប Rubin Kazan ។ ប៉ុន្តែគាត់បានព្យួរស្បែកជើងរបស់គាត់នៅក្លឹប Arta Solar 7 ក្នុងលីគ Djibouti Premier League ។
ខ្សែបម្រើការពាររូបនេះបានផ្លាស់ទៅកាន់ក្លឹបនៅអាហ្វ្រិកខាងកើតកាលពី៣ឆ្នាំមុនក្នុងឆ្នាំ ២០២០ បន្ទាប់ពីចាកចេញពីក្លឹប FC Sion របស់ប្រទេសស្វីស។
ហើយគាត់បានធ្វើជាប្រធានក្រុមដឹកនាំ Arta Solar 7 ឱ្យឈ្នះពានក្នុងលីគដំបូងក្នុងរយៈពេល ៤១ ឆ្នាំ ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លឹប៕