ជម្រើសការប្រកួតប្រចាំសប្តាហ៍នេះ ក្នុងក្របខណ្ឌ Premier League ដែល Chelsea ត្រូវប៉ះមួយ Manchester City នៅកីឡដ្ឋាន Stamford Bridge ថ្ងៃអាទិត្យនេះ។
Chelsea បានបំបាក់ Tottenham ៤-១ កាលពីសប្តាហ៍មុន ដែលបច្ចុប្បន្នពួកគេឈ្នះ ៣ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយ។
យ៉ាងណាមិញ ទម្រង់លេង និងលទ្ធផលលេងនៅលើទឹកដីកីឡដ្ឋាន Stamford Bridge គឺដូចជានៅអន់ណាស់ ខណៈដែលក្រុមតោខៀវឈ្នះតែ ១ ប្រកួតគត់ពី ១៣ ប្រកួតចុងក្រោយ។
រឿងដែលហួសចិត្តនោះគឺ Chelsea ប្រកួតឈ្នះ Tottenham កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យ Manchester City ឡើងទៅឈរនៅកំពូលតារាង បន្ទាប់ពីបានយកឈ្នះលើក្រុម Bournemouth ៦-១ ។
Manchester City បច្ចុប្បន្នឈ្នះសរុប ៩ ប្រកួតពី ១១ ប្រកួតដែលបានលេងរដូវកាលនេះ ហើយក្នុងនោះឈ្នះ ៤ ប្រកួតក្នុងចំណោម ៦ ប្រកួតដែលជាការលេងក្រៅទឹកដី។
ការព្យាករណ៍ : Manchester City ធ្លាប់បានឈ្នះ Chelsea គ្រប់ជំនួប ៦ ប្រកួតចុងក្រោយកន្លងមក រួមទាំងការឈ្នះ ១-០ ក្រៅទឹកដី ២ ប្រកួតថ្មីៗនេះនៅ Stamford Bridge ផងដែរ ហើយលទ្ធផលស្រដៀងគ្នានេះ អាចនឹងកើតឡើងក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕