ព្យាករណ៍គូ​ Arsenal vs Burnley ថ្ងៃទី១១វិច្ឆិកា

បន្ទាប់ពីចាញ់ Newcastle United កាលពីសប្តាហ៍មុនបានធ្វើឱ្យ Arsenal ធ្លាក់ទៅឈរនៅលេខ៤ក្នុងតារាង Premier League ប៉ុន្តែវាប្រហែលជាឱកាសមាសមួយដើម្បីវិលត្រលប់ទៅរកជ័យជម្នះវិញនៅថ្ងៃសៅរ៍នេះ​ នៅពេល​ Arsenal ត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុមភ្ញៀវ Burnley។

ការប្រកួតកន្លងមក Arsenal រកបានជ័យជម្នះ ៧​ ប្រកួតក្នុងចំណោម​ ១១​ប្រកួត បើកឆាកក្នុងកំពូលរបស់អង់គ្លេសរដូវកាលថ្មីនេះ។

លើសពីនេះ Arsenal បានចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ២៨​ ប្រកួតចុងក្រោយក្នុងទឹកដី​ Emirates ដោយរកបានជ័យជម្នះមិនតិចជាង ២១​ ប្រកួតឡើយ។ 

រីឯក្រុម​ភ្ញៀវ​ Burnley រក​បាន​ជ័យ​ជម្នះ​តែ​ ១​ ប្រកួតគត់​ពី​ការ​លេង​ ១៥​ ប្រកួតកន្លងមកក្នុង​ក្រប​ខ័ណ្ឌ Premier League ដោយក្នុងនោះចាញ់មិនតិចជាង ១២​ ប្រកួតនោះទេ។ 

Burnley កត់ត្រាជ័យជម្នះបានត្រឹមតែ ២​ ប្រកួតប៉ុណ្ណោះពីការលេង​ ១២​ប្រកួតចុងក្រោយក្រៅទឹកដី​ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ហើយអ្វីដែលកាន់តែពិបាកសម្រាប់ក្រុមភ្ញៀវ គឺរក្សា Clean Sheet បានតែ​ ១​ ប្រកួតគត់រដូវកាលនេះ។ 

ការព្យាករណ៍​ :​ ក្នុង​ចំណោម​ការ​ជួប​គ្នា ១៨​ ប្រកួតកន្លងមក Arsenal ចាញ់ Burnley​ តែមួយប្រកួតគត់។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ​ Arsenal​ ឈ្នះ​ ៣-០​៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង