ព្យាករណ៍គូ​ FC Copenhagen vs Man United ថ្ងៃទី៩វិច្ឆិកា

ក្រឡេកទៅកាន់​ក្របខណ្ឌ Champions League ពូល A ដែល Manchester United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Parken​ ដើម្បីប្រកួតជាមួយ FC Copenhagen នៅយប់ថ្ងៃពុធ ដែលប្រកួតនេះ មើលទៅជាការប្រកួតដ៏លំបាកមួយ​សម្រាប់​ United​ ។ 

ចូលមកក្នុងប្រកួតនេះ​ គិតនៅទូទាំងការប្រកួតទាំងអស់ Copenhagen ឈ្នះ ៣​ ប្រកួតចុងក្រោយ ខណៈដែល Manchester United ចាញ់​ ២​ និង​ឈ្នះ​ ១។ 

Copenhagen ប្រកួតចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១៤​ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ខណៈដែលការប្រកួតក្នុងទឹកដីកីឡដ្ឋាន Parken ពួកគេចាញ់តែ​ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ ប្រកួតចុងក្រោយនៅទូទាំងប្រកួតទាំងអស់ផងដែរ។

Manchester United បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចយកបាន៣ពិន្ទុ ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍​ ក្នុងជំនួបជាមួយ Fulham នៅកីឡដ្ឋាន​ Craven Cottage​ ។ 

សម្រាប់ការប្រកួតនៅ​ក្របខណ្ឌ Champions League បិសាចក្រហម​ឈ្នះ​តែ​ ១​ ប្រកួតគត់ក្នុងពូល A ដោយឈ្នះ FC Copenhagen ១-០ ក្នុងទឹកដី​ Old Trafford ប៉ុន្តែ​ ២​ ប្រកួតបន្ទាប់​ United ចាញ់​ Bayern Munich និង Galatasaray។ លើសពីនេះទៅទៀត United ឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៧​ ប្រកួតចុងក្រោយក្រៅទឹកដី​។

ការព្យាករណ៍​ :​ យើង​មិន​រំពឹង​ថា​នឹងមាន​គ្រាប់​បាល់​ច្រើន​ទេក្នុង​ការប្រកួតនេះ ព្រោះ​រាល់​ការ​ជួបគ្នា​ ៣​ ប្រកួតចុង​ក្រោយ​មាន​គ្រាប់​បាល់​តិចជាង​ ២.៥​ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ ស្មើ​ ១-១៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង