បន្ទាប់ពីឆ្លងកាត់ការប្រកួតក្រៅទឹកដី២ប្រកួតជាប់គ្នា ដែលរកបានត្រឹមតែមួយពិន្ទុ Fulham នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងជំនួបជាមួយ Manchester United ថ្ងៃសៅរ៍នេះ។
Fulham បានធ្លាក់មកឈរនៅលេខ១៤ ក្នុងតារាង Premier League បន្ទាប់ពីប្រកួតចាញ់ Tottenham ២-០ ក្រៅទឹកដីនិងស្មើជាមួយ Brighton ១-១ ក្រៅទឹកដីដូចគ្នាផងដែរ។
ចំណែកឯក្រុមបិសាចក្រហម Manchester United ក៏មិនខុសពីក្រុមម្ចាស់ផ្ទះដែរទេ ខណៈដែលទើបតែប្រកួតចាញ់ ២ ប្រកួតក្នុងទឹកដីជាប់គ្នា ដោយចាញ់ Manchester City ៣-០ ក្នុងជំនួប Manchester Derby និង ចាញ់ Newcastle United ៣-០ ក្នុងពានរង្វាន់ Carabao Cup ។
Manchester United ចូលក្នុងរដូវកាលថ្មីនេះ ដោយមានទម្រង់លេងមិនស៊ីសង្វាក់គ្នាទេ ដោយឈ្នះ ៥ ប្រកួត ប៉ុន្តែចាញ់ក៏ ៥ ប្រកួតផងដែរនៅក្នុងចំណោម ១០ ប្រកួតកន្លងមក។
ការព្យាករណ៍ : ថ្វីបើ Manchester United មានទម្រង់លេងមិនស៊ីសង្វាក់គ្នាក៏ដោយ Fulham នៅតែប្រឈមមុខនឹងគូប្រកួតដ៏លំបាក ហើយជាពិសេស United ក៏ធ្លាប់ឈ្នះ ៦ ប្រកួតក្នុងចំណោមការជួបគ្នា ៧ ប្រកួតចុងក្រោយផងដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester United ឈ្នះ៕