ព្យាករណ៍គូ​ (Carabao Cup) West Ham United vs Arsenal ថ្ងៃទី២វិច្ឆិកា

ជំនួបនៅទីក្រុងឡុងដ៍ថ្ងៃពុធនេះ ក្នុង League Cup ដែល West Ham United ត្រូវធ្វើជាម្ចាស់ប្រកួតជាមួយក្រុមភ្ញៀវ​ Arsenal ក្នុង​ជុំ​ទី​បួន។

West Ham បានបរាជ័យក្នុងស្វែងរកជ័យជម្នះ​ ៤​ ប្រកួតចុងក្រោយ ក្នុងនោះចាញ់​ ៣​ ប្រកួត​ ហើយទើបតែប្រកួតចាញ់​ Everton ១-០ ក្នុង​ការ​ប្រកួត​លីគ​ មុននឹងឈានចូលដល់ការប្រកួតនេះ។

Arsenal មានទម្រង់លេងល្អខ្លាំងក្នុងរដូវកាលនេះ ហើយចាញ់តែ​ ១​ប្រកួតគត់ក្នុងចំណោម​ ១៥​ ប្រកួតនៅទូទាំងការប្រកួតទាំងអស់។ កាលពីថ្ងៃសៅរ៍​ Arsenal ទទួលបានជ័យជម្នះដ៏ធំបំផុតមួយក្នុងលីគ តាមរយៈការយកឈ្នះលើ​Sheffield United ៥-០ នៅលើទឹកដីខ្លួនឯងក្នុងលីគ។ 

Arsenal មិន​ទាន់ចាញ់​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក​នៅឡើយទេ​ក្នុង​រដូវ​កាល​នេះ ហើយ​សម្រាប់ការប្រកួតនៅ​ក្រៅ​ទឹកដី​ ពួកគេឈ្នះ​ ៥​ ប្រកួតក្នុង​ចំណោម​ ៦​ប្រកួត។

គួររំលឹកឡើងវិញថា​ ក្នុងជុំទីបី​ West Ham United ប្រកួតឈ្នះ​ Lincoln City​ ១-០​ ចំណែកឯ​ ក្រុមកាំភ្លើងធំ​ Arsenal ប្រកួតឈ្នះ Brentford ១-០​ ។ 

ការព្យាករណ៍​ :​ ទាំង Arsenal និង West Ham សុទ្ធសឹងតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រប់ប្រកួតរដូវកាលនេះ។ លើសពីនេះទៅទៀត​ ក្រុមទាំងពីរពិបាកក្នុងការរក្សា Clean Sheet (គ្មានរបូតគ្រាប់បាល់)​ ជាពិសេសក្នុងការប្រកួតថ្មីៗរៀងៗខ្លួនដូចគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Arsenal​ ២-១​ West Ham​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង