ព្យាករណ៍គូ​ Sevilla vs Real Madrid ថ្ងៃទី២១តុលា

ការប្រកួតក្នុងលីគ​ La Liga របស់អេស្ប៉ាញ នឹងចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍នេះ ក្នុងនោះយើងនឹងបានទស្សនាការប៉ះទង្គិចគ្នារវាង Sevilla និង Real Madrid នៅក្នុងកីឡដ្ឋាន Estadio Ramón Sánchez Pizjuán​ ។ 

Sevilla កំពុងតែឈរ​នៅ​លេខ​ ១៤​ ក្រោមពាក់កណ្តាលនៃតារាង La Liga ខណៈដែលម្ចាស់ផ្ទះរកបានជ័យជម្នះត្រឹមតែ​ ២​ ប្រកួតប៉ុណ្ណោះមកទល់ពេលនេះ។ 

លទ្ធផលចាញ់​ ៤​ ប្រកួតពីការលេង​ ៨​ ប្រកួត​បើក​ឆាក​រដូវកាលថ្មីនេះ​ ប្រាកដ​ណាស់​ថា​មិន​ល្អ​ទេ​ក្នុងកាលដែលត្រូវមកប្រឈមមុខទល់នឹង​ Real Madrid ។​ លើសពីនេះទៅទៀត​ Sevilla ឈ្នះ​តែ​ ២​ ប្រកួតប៉ុណ្ណោះ​ក្នុងចំណោម ១២​ ប្រកួតក្នុងលីគកន្លងមក​ ក្នុងនោះចាញ់​មានចំនួន ៦​ ប្រកួត។

រីឯ​ ក្រុមភ្ញៀវ​ Real Madrid ប្រាកដជាមានភាពជឿជាក់បន្ទាប់ពីឈ្នះ​ ៤​ ប្រកួតជាប់ៗគ្នាលើក្រុមកំពូលៗក្នុងលីគ​ ហើយលើលពីនេះក៏បានរក្សា Clean Sheet ទៃង​ ៤​ ប្រកួតនេះផងដែរ។

ក្នុងជំនួបកន្លងមក​រវាង​ Real Madrid និង Sevilla​ បានឱ្យឃើញថា ក្រុមរបស់លោក Carlo Ancelotti ប្រកួតចាញ់តែ​ ១​ ប្រកួតប៉ុណ្ណោះចំណោម​ ១២​ ប្រកួតលីគ ហើយឈ្នះ​ Sevilla មិនតិចជាង ១០​ ប្រកួតទេ។ 

ការព្យាករណ៍​ :​ Real Madrid​ ដែលជាក្រុមភ្ញៀវមិនស្គាល់ចាញ់ទាល់តែសោះក្នុងការជួបគ្នា​ ៩​ ប្រកួតចុងក្រោយទល់នឹង​ Sevilla ដោយក្នុងនោះប្រកួតឈ្នះមានចំនួន​ ៨​ ប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Real Madrid​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង