Bellingham គឺជាកីឡាករដ៏ឆ្នើមរបស់ អង់គ្លេស ហើយជាថ្មីម្តងទៀតដែលតារារបស់ក្លឹម Real Madrid វ័យ ២០ឆ្នាំរូបនេះ បានដឹកនាំឱ្យមានការតាមយកជ័យជម្នះមកវិញ ដោយឈ្នះការពិន័យ១១ម៉ែត្រ ដែលជួយឱ្យប្រធានក្រុម Harry Kane តាមស្មើ អ៊ីតាលី។
Kane បានស៊ុតបញ្ចូលទីគ្រាប់ទី ៦០ របស់ខ្លួនសម្រាប់ប្រទេស បន្ទាប់ពី Bellingham រត់កាត់ហើយត្រូវបានបង្កើតកំហុស ដោយកីឡាករ Giovanni di Lorenzo នៅពីនាទី៣២។ គួរបញ្ជាក់ថា អ៊ីតាលី នាំមុខ អង់គ្លេស នៅនាទី១៥។
ការបញ្ជូនបាល់ដ៏លឿនរបស់ Bellingham ដែលជួយឱ្យ Marcus Rashford បន្ថែមគ្រាប់បាល់នាំមុខ ២-១ មុនពេលដែល Kane បានបញ្ចប់ក្តីសង្ឃឹមរបស់ អ៊ីតាលី នៅពេលដែលគាត់រកគ្រាប់បាល់ទីបី ដែលចប់ការប្រកួត អង់គ្លេស ឈ្នះ អ៊ីតាលី ៣-១ ។
ជ័យជម្នះនេះ គឺជាជ័យជម្នះក្នុងទឹកដីដំបូងសម្រាប់ អង់គ្លេស លើ អ៊ីតាលី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៧៧៕