ខ្សែបម្រើ Nicolo Fagioli របស់ Juventus អាចនឹងត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់រយៈពេល ៣​ ឆ្នាំ

តារាឆ្នើមរបស់ក្លឹប Juventus កីឡាករ Nicolo Fagioli ត្រូវបានរាយការណ៍ថា កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងប្រទេសអ៊ីតាលី​ ជុំវិញការភ្នាល់លើកម្មវិធី​ ឬ​ វេបសាយ (platforms) ខុសច្បាប់​។ 

Nicolo Fagioli ប្រឈមមុខនឹងការហាមឃាត់មិនឱ្យលេងបាល់ទាត់ រហូតដល់រយៈពេល ៣​ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថានេះជាការពិត។

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់អ៊ីតាលី Fagioli អាចត្រូវបានបញ្ឈប់ក្នុងពេលឆាប់ៗនេះ ដោយការិយាល័យព្រះរាជអាជ្ញានៃទីក្រុង Turin​ ដែលបច្ចុប្បន្ននេះ កំពុងត្រួតពិនិត្យមើលការចោទប្រកាន់ដោយគ្មានភស្តុតាងនេះថា គាត់បានភ្នាល់លើហាងអនឡាញដែលគ្មានអាជ្ញាប័ណ្ណ។

សូមបញ្ជាក់ថា​ Fagioli វ័យ ២២​ឆ្នាំ បានចូលរួមជាមួយ​Juventus កាលពីឆ្នាំមុនបន្ទាប់ពីខ្ចីជើងពី Cremonese ក្នុងឆ្នាំ ២០២១-២២ ហើយបានក្លាយជាកីឡាករដ៏សំខាន់សម្រាប់គ្រូបង្វឹក Max Allegri៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង