Napoli កំណត់ Gabriel Jesus ជាគោលដៅកីឡាករចម្បងសម្រាប់ជំនួសដំណែង Osimhen

Napoli បានកំណត់ខ្សែប្រយុទ្ធរបស់​ Arsenal កីឡាករ Gabriel Jesus ជាជម្រើសមួយដ៏ល្អបំផុតដែលអាចជំនួសតំណែង Victor Osimhen នេះបើយោងតាមសារព័ត៌មាន​ The Mail ។

អនាគតរបស់ Osimhen​ ជាមួយក្លឹបម្ចាស់ជើងឯក Italy  Serie A ត្រូវបានស្ថិតក្នុងការសង្ស័យ បន្ទាប់ពីឃ្លីបវីឌីអូត្រូវបានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម​ ដោយក្លឹបហាក់ដូចជាចំអកលើខ្សែប្រយុទ្ធរូបនេះ។

គួរបញ្ជាក់ថា​ កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានដើរតួយ៉ាងសំខាន់ខណៈដែលជួយឱ្យ Napoli បានដណ្តើមយកពាន​ Italy Serie A ជាលើកដំបូងក្នុងរយៈពេល ៣៣ឆ្នាំ កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ២៦គ្រាប់។

យោងតាមរបាយការណ៍របស់កាសែត Calciomercato របស់​ Italy បានឱ្យដឹងថា ក្រុមរបស់លោក Rudi Garcia បានកំណត់កីឡាករ Jesus ជាជម្រើសមួយ ដែលរួមជាមួយនឹងកីឡាករ Jonathan David របស់ Lille និង Alvaro Morata របស់ Atletico Madrid៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង