ទាំង Brighton និង Liverpool បានស្ថិតក្នុងការប្រកួតអឺរ៉ុបកាលពីពាក់កណ្តាលសប្តាហ៍ ហើយក្រុមទាំងពីរនឹងត្រូវជួបគ្នាក្នុងកីឡដ្ឋាន AMEX នៅថ្ងៃអាទិត្យនេះ។
Brighton រកបានមួយពិន្ទុដោយប្រកួតស្មើ Marseille ២-២ ក្រៅទឹកដីក្នុងការប្រកួត Europa League។ ដែលបច្ចុប្បន្នលទ្ធផលនេះ បានពង្រីកលទ្ធផលមិនស្គាល់ឈ្នះរបស់ Brighton នៅទូទាំងការប្រកួតទាំងអស់ដល់ទៅ ៣ប្រកួត។
ក្រុមម្ចាស់ផ្ទះចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១២ប្រកួតក្នុងទឹកដីចុងក្រោយ នៅ Premier League ហើយ Brighton ក៏ធ្លាប់ឈ្នះ Liverpool ២ប្រកួតនៃការជួបគ្នាពីរលើកមុន នៅក្នុងទឹកដីខ្លួនឯងផងដែរ។
រីឯក្រុមហង្សក្រហមវិញ ចាញ់តែ ១ប្រកួតគត់ក្នុងចំណោម ១១ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយប្រមូលបានជ័យជម្នះមិនតិចជាង ៩ប្រកួតឡើយ។
លើសពីនេះ Liverpool ចាញ់តែ ១ប្រកួតគត់ក្នុងចំណោម ៩ប្រកួតក្រៅទឹកដី នៅ Premier League ដែលក្នុងនោះ ឈ្នះ ៥ប្រកួតប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សំគាល់គឺ ៧ប្រកួតក្នុងចំណោម ៩ប្រកួតក្រៅទឹកដីចុងក្រោយ លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។
ការព្យាករណ៍ : Brighton ឈ្នះតែ ១ប្រកួតគត់ពីការប្រកួត ៥លើកចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ដែល Liverpool ហាក់ដូចជាមានប្រៀបជាងនៅក្នុងការប្រកួតនេះ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ Liverpool ឈ្នះ៕