ព្យាករណ៍គូ​ Manchester United vs Brentford

Manchester United ដែលកំពុងឈរនៅលេខ១០​ ក្នុងតារាង​ សង្ឃឹម​ថា នឹងជៀស​វាង​ការ​ចាញ់ជា​លើក​ទី​បី​ជាប់​ៗ​គ្នា​ នៅ​ពេល​ដែល​ United ត្រូវធ្វើជា​ម្ចាស់​ផ្ទះ​ទទួលស្វាគមន៍ក្រុមភ្ញៀវ​ឈរនៅលេខ១៤ Brentford ក្នុងកីឡដ្ឋាន​ Old Trafford ថ្ងៃ​សៅរ៍នេះ។

ការចាញ់ Crystal Palace ១-០ នៅក្នុងទឹកដី​ និងបន្ទាប់មកចាញ់ Galatasaray ៣-២ នៅ Champions League បានបង្ហាញថា ការប្រកួតជាមួយ Brentford អាចជារឿងដ៏លំបាកមួយផ្សេងទៀត សម្រាប់ United​ ។ 

United ចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២២ប្រកួតចុងក្រោយនៅ Old Trafford ហើយក៏បានឈ្នះ​ ៣ប្រកួតក្នុងចំណោម​ ៤ប្រកួតចុងក្រោយ សម្រាប់ជំនួបជាមួយ Brentford ផងដែរ។

Brentford បច្ចុប្បន្នកំពុង​ប្រឈមនឹងការលំបាក​ ដោយ​មិនបានប្រកួតឈ្នះសោះពីការលេង​ ៥ប្រកួតនៅទូទាំងការ​ប្រកួត​ទាំងអស់​ ដែល​ក្នុងនោះ​​ពួកគេចាញ់​ ៣ប្រកួត និង​ស្មើ​ ២ប្រកួត។

Brentford បាន​គ្រប់គ្រង​ការ​ឈ្នះ​តែ​ ៤ប្រកួតប៉ុណ្ណោះ​ក្នុង​ចំណោម​ ១៣ប្រកួត​ចុង​ក្រោយ​ ដែលរាប់តែការប្រកួតក្រៅទឹកដី។

លើសពីនេះ Brentford រក្សាបាន Clean Sheet ត្រឹមតែ ៤ប្រកួតប៉ុណ្ណោះនៅក្នុង ១៣ប្រកួតកន្លងមក សរុបតែការលេងនៅPremier League ។

ការព្យាករណ៍​ :​ Manchester United ហាក់ដូចជាមានប្រៀបបន្តិចលើ Brentford ដោយឈ្នះ​ ៣ប្រកួតក្នុងចំណោមការជួបគ្នា​ ៤ប្រកួតចុងក្រោយ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះ គឺ​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង