ព្យាករណ៍គូ​ Luton Town vs Tottenham នៅថ្ងៃសៅ ទី៧តុលា

ការប្រកួត​ Premier League នៅថ្ងៃសៅរ៍នេះក្នុងកីឡដ្ឋាន Kenilworth Road ជាជំនួបរវាងក្រុមម្ចាស់ផ្ទះ Luton Town និងក្រុមភ្ញៀវ Tottenham​ ។ 

សម្រាប់ Luton Town បី​ពិន្ទុ​បន្ថែមទៀត​ប្រាកដជាល្អបំផុត ខណៈដែលពួកគេឈ្នះ​តែ​មួយ​ប្រកួតគត់​ក្នុងរដូវកាល​ថ្មីនេះ បើគិតរហូត​មក​ទល់​ពេល​នេះ​។

យ៉ាងណាមិញ ការចាញ់​ ៥ប្រកួតក្នុងចំណោមការប្រកួតបើកឆាក ៧ប្រកួត បន្ទាប់ពីឡើងមកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ​ ធ្វើឱ្យ​ Luton Town បានត្រឹមតែឈរនៅពីលើតំបន់ ដែលត្រូវកាត់ចោលប៉ុណ្ណោះ។

ចំណែកឯ​ Tottenham ដឹងយ៉ាងច្បាស់ថា ពួកគេមានឱកាសដ៏ល្អមួយ ដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League ប្រសិនបើឈ្នះការប្រកួតថ្ងៃសៅរ៍នេះ។

ជាមួយនឹងលទ្ធផលឈ្នះ ៥ប្រកួត​ ពីការប្រកួតបើកឆាក ៧ប្រកួតរដូវកាលថ្មីនេះ Tottenham មើលទៅជឿជាក់យ៉ាងច្បាស់ ដើម្បីបន្ថែមបីពិន្ទុទៀតពីការប្រកួតនេះ។ 

Tottenham មានការពាក់ព័ន្ធទៅនឹងគ្រាប់បាល់មិនតិចជាង ១៧គ្រាប់ទេ​ ក្នុងការប្រកួតក្រៅទឹកដី ៤ប្រកួត គិតរហូតមកទល់ពេលនេះ។

ការព្យាករណ៍​ :​ ៥ក្នុងចំណោម​ ៧ប្រកួតក្នុងលីគរបស់ Luton Town លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ច្រើនជាង​ ២.៥ គ្រាប់​ ហើយចំនួនគ្រាប់បាល់ច្រើនបែបនេះ មើលទៅក៏នឹងកើតឡើងម្តងទៀតផងដែរ ក្នុងការប្រកួតនេះ។

ដូច្នេះ ជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ​ Over ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង