Lewandowski ជាប់ឈ្មោះជាកីឡាករស៊ុត Hat-Trick បានលឿនបំផុត ​ក្នុង​ក្រប​ខ័ណ្ឌ Champions League

Robert Lewandowski មិនខ្ជះខ្ជាយពេលវេលា ក្នុងការស៊ុតបញ្ចូលទីលើក្រុម RB Salzburg ក្នុងការប៉ះគ្នាកាលពីថ្ងៃអង្គារ ខណៈដែលគាត់ស៊ុតបានបីគ្រាប់សម្រាប់ក្រុម Bayern Munich ដើម្បីបង្កើតកំណត់ត្រាថ្មីនៃក្របខ័ណ្ឌ Champions League ។

ក្រុមជើងឯកឆ្នាំ 2019-20 បានឈានចូលការប្រកួតជើងទី២ ជាមួយនឹងលទ្ធផលបានត្រឹមតែស្មើគ្នា ១-១ ក្នុងជើងទី1នោះទេ។ សរុបលទ្ធផលទាំពីរជើង​ Bayern ៨-១ Salzburg។ 

កីឡាករសញ្ជាតិប៉ូឡូញរូបនេះ ត្រូវការពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ ​ដើម្បីជាប់ឈ្មោះឈរលើតារាងពិន្ទុកីឡាករ​ស៊ុតគ្រាប់បាល់​ ដោយការស៊ុតបាល់ពិន័យ១១មែត្រ​ ដើម្បីធ្វើអោយ Bayern​ ឡើងលើ​ Salzburg ២-១ សរុបការប្រកួតទាំងពីរជើង។

សរុបមក Lewandowski ត្រូវការពេលត្រឹមតែ ២៣នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកួតចាប់ផ្តើម ដើម្បីឈានដល់ការស៊ុត hat-trick បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងក្របខ័ណ្ឌChampions League ។

បច្ចុប្បន្ននេះ គាត់បានជាប់ឈ្មោះជាកីឡាករស៊ុត hat-trick បានលឿនបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង