កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ការប្រកួត​ជើងឯក​កា​រ៉ា​តេ អាស៊ីអាគ្នេយ៍ នៅចុងខែ​នេះ

តាម​គោលការណ៍​របស់លោកអគ្គបណ្ឌិតសភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធានសហព័ន្ធ​កីឡា​កា​រ៉ា​តេកម្ពុជា បាន​ជំរុញ​ឲ្យ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​កា​រ៉ា​តេ ជើងឯក​អាស៊ីអាគ្នេយ៍ ពីថ្ងៃ​ទី ២១-២៧ ខែមីនា ឆ្នាំ​២០២២ ឲ្យ​បានល្អ និង​ប្រកបដោយកិត្តិយស​ជាតិ សេចក្តីថ្លៃថ្នូ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​នេះ​។ នេះ​បើតាមប្រសាសន៍របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិ​ការសហព័ន្ធ​កីឡាកា​រ៉ា​តេ​កម្ពុជា​។​

​ដោយសារ​ពេលវេលាកាន់តែ​កៀក​នឹង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាមផង​នោះ គឺ​បណ្តា​ប្រទេសអាស៊ីអាគ្នេយ៍​បានស្នើ និង​ប្រគល់​សិទ្ធិ​ជូន​កម្ពុជា ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ជើងឯក​កីឡា​កា​រ៉ា​តេ​នេះដើម្បី​បង្កើនបាន​នូវ​គុណភាពបច្ចេកទេស​កា​រ៉ា​តេ សម្រាប់​អត្ត​ព​លិ​កកា​រ៉ា​តេ ក្នុង​អាស៊ីអាគ្នេយ៍ត្រៀម​ចូលរួម​ប្រកួតស៊ី​ហ្គេម២០២២នេះ​ផង ខណៈ​គោលដៅ​របស់​កម្ពុជា គឺជា​ឱកាសល្អ​បំផុតសម្រាប់បង្កើន​គុណភាព បច្ចេកទេស​អត្ត​ព​លិ​ក​កា​រ៉ា​តេ​កម្ពុជា ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​បន្តវេនស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រដំបូង​ផងដែរ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង