ការផ្ទេររបស់ Liverpool សម្រាប់កីឡាករវ័យក្មេង Fabio Carvalho ត្រូវបរាជ័យ

Liverpool មានគោលដៅផ្ទេរប្រាក់ ៨លានផោនរបស់ពួកគេ សម្រាប់កីឡាករវ័យក្មេង Fabio Carvalho របស់ក្លឹប Fulham ត្រូវបានបរាជ័យ។ កិច្ចសន្យារយៈពេលប្រាំឆ្នាំ បានកើតឡើងសម្រាប់ខ្សែបម្រើស្លាបដ៏មានទេពកោសល្យវ័យ ១៩ឆ្នាំ បន្ទាប់ពីការពិភាក្សាអស់រយៈពេលជាយូរថ្ងៃ។

ប៉ុន្តែ Carvalho នឹងបន្តនៅ Fulham ពេញមួយរដូវកាល បន្ទាប់ពី Liverpool បរាជ័យ ក្នុងការទទួលបានឯកសារចាំបាច់ ដែលបានចុះហត្ថលេខាត្រឹមម៉ោង១១ យប់ថ្ងៃចន្ទ។

Liverpool គិតថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ បន្ទាប់ពីមានភាពជោគជ័យ ក្នុងការចរចាក្នុងអំឡុងពេលកិច្ចប្រជុំពីរម៉ោង។

Carvalho បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់ Marco Silva។ តារាវ័យក្មេងសញ្ជាតិអង់គ្លេស កើតនៅ Lisbon រកបាន ៨គ្រាប់ នៅរដូវកាលនេះ រួមទាំង ៤គ្រាប់ក្នុង ៣ប្រកួតចុងក្រោយរបស់ក្លឹប៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង