ព្យាករណ៍គូ Arsenal vs Chelsea ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Arsenal vs Chelsea នៅកីឡដ្ឋាន Emirates។ 

ដំណើរប្រកួតមិនឈ្នះរបស់ Arsenal នៅតែបន្តកាលពីសប្តាហ៍មុន ជាមួយនឹងលទ្ធផលស្មើ ១-១ ក្រៅដីទល់និង Man Utd។ យ៉ាងណាមិញ ក្រុមកាំភ្លើងធំប្រកួតចាញ់តែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៨ប្រកួតចុងក្រោយក្នុងលីគ រួមជាមួយនឹងឈ្នះ ១០ប្រកួត។

Arsenal ប្រកួតចាញ់តែម្តងគត់ក្នុងចំណោម ១៦ប្រកួតចុងក្រោយក្នុងផ្ទះ ដោយក្នុងនោះឈ្នះដល់ទៅ ១១ប្រកួតផងដែរ។

ចំណែកលទ្ធផលប្រកួតនាពេលថ្មីៗនេះ របស់ Chelsea វិញហាក់មានការខកចិត្តជាខ្លាំង ខណៈដែលក្រុមតោខៀវប្រកួតឈ្នះតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១២ប្រកួតចុងក្រោយ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ឈ្នះទាំង ៤ប្រកួត នេះជាការលេងនៅលើទឹកដីកីឡដ្ឋាន Stamford Bridge របស់ពួកគេ ខណៈដែលចាញ់ដល់ទៅ ៥ប្រកួត។ ឥឡូវនេះ Chelsea មិនបានឈ្នះការប្រកួតក្រៅដីណាមួយឡើយ ៦ប្រកួតចុងក្រោយ ហើយចាញ់ ដល់ទៅ ៤ប្រកួតផងដែរ។

ការព្យាករណ៍ : Chelsea របូតគ្រាប់បាល់ ២គ្រាប់ ឬ ច្រើនជាងនេះ ក្នុងការប្រកួតក្រៅដី ៤ប្រកួតចុងក្រោយក្នុងលីគ ហើយនេះជាអ្វីដែលធ្វើឱ្យពួកគេមានការព្រួយបារម្ភឈានចូលមកក្នុងជំនួបទល់និង Arsenal សប្តាហ៍នេះ។ 
 
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ឈ្នះ។ Correct Score: Arsenal ២-១ Chelsea៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង