ការប្រកួតក្របខណ្ឌ Champions League ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Arsenal និង PSV នៅកីឡដ្ឋាន Emirates ។
ក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះលើ PSV ក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន ខណៈអ្វីដែលសំខាន់បង្ហាញថា ក្រុមកាំភ្លើងធំចាញ់តែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់។
ក្រុមកាំភ្លើងធំនឹងឈានចូលមកក្នុងការប្រកួតជើងទី២ ជាមួយនឹងលទ្ធផលដ៏រឹងមាំ ដើម្បីឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League ។
ចំណែកឯ PSV វិញ ជាការពិតណាស់ប្រកួតឈ្នះតែបីដងប៉ុណ្ណោះក្នុងចំណោម ១០ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់។ ការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League ពិតជាពិបាកនឹងកើតឡើងសម្រាប់ពួកគេ ឈានចូលមកក្នុងការប្រកួតជើងទី២នេះ។
លទ្ធផលប្រកួតក្រៅដីក៏បានបង្កើតនូវលទ្ធផលដ៏គួរឱ្យខកចិត្តសម្រាប់ PSV ផងដែរ ខណៈដែលប្រកួតឈ្នះតែ ៣ដងប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់ ហើយចាញ់ដល់ទៅ ៦ប្រកួតផងដែរ។
ការព្យាករណ៍ : ២ប្រកួត ក្នុងចំណោមជំនួប ៣ប្រកួតចុងក្រោយ រវាង Arsenal និង PSV បានបញ្ចប់ដោយមានចំនួនគ្រាប់បាល់ការស៊ុតបាល់បញ្ចូលទីដល់ទៅ ៣គ្រាប់ ឬ ច្រើនជាងនេះ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Over 2.5 គ្រាប់។ Correct Score: Arsenal 3-1 PSV៕