លោក Jose Mourinho សុំឱ្យ Fenerbahçe ទិញកីឡាករមួយរូបពី Juventus

លោក Jose Mourinho មានការជឿជាក់ទាំងស្រុង ចំពោះការលេងរបស់ Filip Kostic នៅ Fenerbahçe ហើយបានស្នើសុំក្រុមប្រឹក្សាភិបាលរបស់ក្លឹបទួតគីរួចទៅហើយ ដើម្បីរក្សាកីឡាកររូបនេះជាអចិន្ត្រៃយ៍។

កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ត្រូវបានខ្ចីជើងពី Juventus រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងគម្រោងរបស់លោក Mourinho។

របាយការណ៍ពីប្រទេសអ៊ីតាលីបង្ហាញថា Juventus មានឆន្ទៈចែកផ្លូវជាមួយនិង Kostic ដោយគ្មានឧបសគ្គច្រើននោះទេ ហើយកីឡាកររូបនេះក៏មិនស្ថិតក្នុងគម្រោងរបស់លោក Cristiano Giuntoli ឬ Thiago Motta ផងដែរ។

ផ្ទុយទៅវិញ ឥទ្ធិពលរបស់ Kostic នៅក្នុងប្រទេសទួតគីកាន់តែកើនឡើងគួរឱ្យកត់សំគាល់ ដោយលេងបាន ២៥ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ ហើយបានរួមចំណែកដល់ការស៊ុតបញ្ចូលទី ២គ្រាប់ និង assists ៦ដង។ 

វត្តមានរបស់គាត់ក្នុងក្រុមរបស់ Fenerbahçe ពិតជាសំខាន់ ដែលធ្វើឱ្យលោក Mourinho សម្រេចចិត្តស្នើសុំការចុះហត្ថលេខារូបគាត់ជាអចិន្ត្រៃយ៍៕

ព័ត៌មានទាក់ទង

Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni Madueke របស់ Chelsea​

Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni...​

Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Enzo Kana-Biyik​

Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Enzo Kana-Biyik​

Tottenham បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ដើម្បីផ្ទេរ Mohammed Kudus​

Tottenham បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ដើម្បីផ្ទេរ Mohammed Kudu...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង