ព្យាករណ៍គូ Manchester United vs Arsenal ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Manchester United និង Arsenal នៅកីឡដ្ឋាន Old Trafford ។ 

Man Utd  ក្រោមការដឹកនាំរបស់លោក Ruben Amorim ហាក់អស់សង្ឃឹម ដើម្បីទទួលបានភាពស៊ីសង្វាក់គ្នាសម្រាប់ការប្រកួតក្នុងលីគ ដោយឈ្នះតែ ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ប្រកួតកន្លងមក។

កីឡដ្ឋាន Old Trafford ដែលធ្លាប់ជាបន្ទាយដ៏រឹងមាំសម្រាប់ Man Utd បានក្លាយជាកន្លែងដែលពោរពេញទៅដោយភាពបរាជ័យទៅវិញ បន្ទាប់ពីចាញ់ ៥ ក្នុងចំណោម ៧ ប្រកួតចុងក្រោយ ។

ចំណែកឯ Arsenal ប្រកួតចាញ់តែម្តងគត់ក្នុងចំណោម ១៧ប្រកួតចុងក្រោយក្នុងលីគក្រោមថ្វីជើង West Ham ក្នុងលទ្ធផល ១-០ ខណៈដែលស្មើ ៦ប្រកួតក្នុងចំណោម ១៧ប្រកួតនេះ ក៏បានរួមចំណែកធ្វើឱ្យ Arsenal ចាញ់ពិន្ទុ Liverpool ផងដែរ។

លទ្ធផលប្រកួតក្រៅដីពិតជាគួរឱ្យចាប់អារម្មណ៍សម្រាប់ Arsenal ខណៈដែលចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៣ប្រកួតកន្លងមក ដោយឈ្នះដល់ទៅ ១៥ប្រកួត។

ការព្យាករណ៍ : មានឈ្នះមានចាញ់ទៅវិញទៅមក រវាងក្រុមទាំងពីរក្នុងជំនួបកន្លងមក ប៉ុន្តែ Arsenal ត្រូវបានគេរំពឹងថា នឹងទទួលបាន ៣ពិន្ទុពីការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Arsenal ឈ្នះ។ Correct Score: Manchester United 1-3 Arsenal ៕

ព័ត៌មានទាក់ទង

លោក Jose Mourinho សុំឱ្យ Fenerbahçe ទិញកីឡាករមួយរូបពី Juventus​

លោក Jose Mourinho សុំឱ្យ Fenerbahçe ទិញកីឡាករមួយរូបពី Juventus​

ព្យាករណ៍គូ Manchester United vs Arsenal ក្របខណ្ឌ Premier League​

ព្យាករណ៍គូ Manchester United vs Arsenal ក្របខណ្ឌ Premier League​

ព្យាករណ៍គូ Chelsea vs Leicester City ក្របខណ្ឌ Premier League​

ព្យាករណ៍គូ Chelsea vs Leicester City ក្របខណ្ឌ Premier League​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង