ព្យាករណ៍គូ Chelsea vs Leicester City ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Chelsea និង Leicester City នៅកីឡដ្ឋាន Stamford Bridge ។ 

ថ្វីត្បិតតែប្រកួតឈ្នះតែ ៣ប្រកួតក្នុងចំណោម ១១ប្រកួតចុងក្រោយក្នុងលីគក៏ដោយ ក៏បច្ចុប្បន្ន Chelsea កំពុងឈរនៅលេខ៥ ក្នុងតារាង Premier League ហើយតាមពីក្រោយក្រុមឈរលេខ៤ Man City តែ១ពិន្ទុប៉ុណ្ណោះ។

Chelsea ចាញ់ដល់ទៅ ៥ប្រកួតក្នុងចំណោម ១១ប្រកួត ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺចាញ់ ៤ប្រកួតជាការលេងនៅក្រៅដី។ លទ្ធផលលេងនៅលើទឹកដី Stamford Bridge ទោះបីជាមិនល្អខ្លាំងក៏ដោយ ប៉ុន្តែក្រុមតោខៀវចាញ់តែម្តងគត់ក្នុង ចំណោម ១២ប្រកួតចុងក្រោយក្នុងផ្ទះ ដោយឈ្នះ ៧ប្រកួតផងដែរ។

ចំណែក Leicester វិញ ជាការពិតណាស់ ចាញ់ដល់ទៅ ១១ប្រកួតក្នុងចំណោម ១២ប្រកួតចុងក្រោយក្នុងលីគ ដែលក្នុងនោះ ៥ប្រកួតជាការលេងនៅក្រៅដី។

អ្វីដែលសំខាន់បង្ហាញថា Leicester ឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៩ប្រកួតកន្លងមក ដោយចាញ់មិនតិចជាង ១៥ប្រកួតឡើយ។

ការព្យាករណ៍ : Chelsea គួរតែមានឱកាសច្រើនជាង ដើម្បីទទួលបាន៣ពិន្ទុពី Leicester ដែលជាក្រុមមួយកំពុងធ្លាក់ទម្រង់លេងខ្លាំង។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Chelsea ឈ្នះ។ Correct Score: Chelsea 3 - 0 Leicester៕

ព័ត៌មានទាក់ទង

ព្យាករណ៍គូ Real Madrid vs Borussia Dortmund ការប្រកួត Club World Cup​

ព្យាករណ៍គូ Real Madrid vs Borussia Dortmund ការប្រកួត Club World Cup​

ព្យាករណ៍គូ PSG vs Bayern München ការប្រកួត Club World Cup​

ព្យាករណ៍គូ PSG vs Bayern München ការប្រកួត Club World Cup​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង