ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Nottingham Forest និង Manchester City នៅកីឡដ្ឋាន City Ground។
បន្ទាប់ពីបញ្ចប់ការប្រកួត FA Cup ដោយទទួលបានជ័យជំនះដូចគ្នានៅដើមសប្តាហ៍ ពេលនេះក្រុមទាំងពីរត្រូវត្រឡប់ទៅរកការរក្សាដំណែងក្រុមកំពូលទាំងបួនក្នុងតារាង Premier League របស់ខ្លួនវិញរៀងខ្លួន ខណៈដែល Nottingham Forest មិនបានឈ្នះការប្រកួតណាមួយឡើយ ក្នុងចំណោម ៣ប្រកួតចុងក្រោយ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Forest មិនស្គាល់ចាញ់សោះ ៧ប្រកួតចុងក្រោយ ដែលជាការលេងនៅក្នុងទឹកដី City Ground របស់ខ្លួន ដោយឈ្នះ ៥ និងស្មើ ២។
ចំណែក Man City វិញ ឈានចូលមកក្នុងការប្រកួត Premier League សប្តាហ៍នេះ បន្ទាប់ពីប្រកួតឈ្នះ Spur ក្នុងលទ្ធផល ១-០ កាលពីសប្តាហ៍មុន។
ជាការពិតណាស់ Man City ចាញ់តែពីរដងប៉ុណ្ណោះក្នុងចំណោម ១០ប្រកួតកន្លងមក ដោយចាញ់ Arsenal និង Liverpool ប៉ុន្តែក្នុងនោះក៏បូកបញ្ចូលទាំងឈ្នះ ៦ប្រកួតផងដែរ។
ការព្យាករណ៍ : Man City តែងតែខ្លាំងជាង Nottingham Forest ក្នុងជំនួបកន្លងមក ខណៈដែលក្រុមរបស់លោក Pep Guardiola ឈ្នះ ៤ ក្នុងចំណោមជំនួប ៥ប្រកួតចុងក្រោយរវាងក្លឹបទាំងពីរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Man City ឈ្នះ។ Correct Score: Nottingham Forest 0-1 Manchester City៕