Manchester United បានប្រារព្ធកម្មវិធីគោរពវិញ្ញាណក្ខន្ធអតីតខ្សែប្រយុទ្ធ Denis Law មុនពេលប្រកួតជាមួយ Brighton

Denis Law បានចូលរួមជាផ្នែកមួយនៃក្រុមបិសាចក្រហមដែលបានលើកពានរង្វាន់អឺរ៉ុបក្នុងឆ្នាំ១៩៦៨ បើទោះបីជាគាត់ខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងជ័យជំនះ ៤-១ លើ Benfica ដោយសាររបួសក៏ដោយ។

គាត់ក៏បានឈ្នះពានរង្វាន់ FA Cup ម្តង និងពានរង្វាន់លីគកំពូលអង់គ្លេសចំនួនពីរដង ជាមួយក្រុមបិសាចក្រហម ក៏ដូចជាជួយក្រុមស្កុតឡេនឈ្នះជើងឯក British Home Championship ៦ដងផងដែរ។

Denis Law ស៊ុតបញ្ចូលទីបាន ២៣៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៤០៤លើក សម្រាប់ United ក្នុងការប្រកួតដណ្តើមពានរង្វាន់ចន្លោះឆ្នាំ១៩៦២ ដល់ ១៩៧៣។

ទង់ជាតិទាំងអស់នៅកីឡដ្ឋាន Old Trafford ត្រូវបានបង្ហូតត្រឹមតែពាក់កណ្តាលបង្គោលប៉ុណ្ណោះ ដោយកីឡាករបានពាក់ក្រវ៉ាត់ដៃពណ៌ខ្មៅកាន់ទុក្ខ ហើយច្រៀងចំរៀងបទ Flower of Scotland នៅពេលដែលក្រុមទាំងពីរបង្ហាញខ្លួន។

កំណាព្យមួយត្រូវបានគេសូត្រឡើង ខណៈកីឡដ្ឋានទាំងមូលមានភាពស្ងប់ស្ងាត់ ហើយក្នុងកម្មវិធីនេះក៏មានវត្តមាន វីរបុរស របស់បិសាចក្រហម លោក Sir Alex Ferguson, Pat Crerand, Alex Stepney និង Brian Kidd ផងដែរ។ 

ក្នុងនោះ លោក Sir Alex Ferguson បានដាក់កម្រងផ្កានៅលើរង្វង់កណ្តាល អមជាមួយនឹងការ ទះដៃអបអរសាទរ ពីអ្នកគាំទ្រ ផងដែរ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង