ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Bournemouth និង Manchester City នៅកីឡដ្ឋាន Vitality ។
ឱកាសរកពិន្ទុរបស់ Bournemouth ភាគច្រើនកើតឡើង ដោយការលេងនៅលើទឹកដីខ្លួនឯង ខណៈដែលពួកគេប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១១ ប្រកួតក្នុងផ្ទះកន្លងមក។ Bournemouth នឹងឈាន ចូលមកក្នុងជំនួបទល់នឹងក្រុមកំពូលតារាង Man City ជាមួយនឹងទំនុកចិត្តខ្ពស់។
ប៉ុន្តែគួរកត់សំគាល់ថា ក្រុមម្ចាស់ផ្ទះ ប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១២ ប្រកួតចុងក្រោយក្នុងលីគ ខណៈដែលចាញ់មានចំនួន ៦ ប្រកួតផងដែរ។
ចំណែកឯក្រុមភ្ញៀវ Man City នៅតែមិនទាន់ស្គាល់ចាញ់នៅឡើយរហូតមកទល់ពេលនេះ គិតតែការប្រកួតក្នុងលីគរដូវកាលនេះ ដោយឈ្នះ ៧ ប្រកួត និងស្មើ ២ ប្រកួតក្នុងចំណោម ៩ ប្រកួតដែលបានលេងកន្លងមក។
លើសពីនេះទៅទៀត Man City ឈ្នះមិនតិចជាង ១៣ ប្រកួតឡើយ ក្នុងចំណោម ១៥ ប្រកួតសរុបការប្រកួតក្នុងលីគ ដោយរក្សាបាន Clean Sheet (មិនមានរបូតគ្រាប់បាល់) ៦ ប្រកួតផងដែរ។
ការព្យាករណ៍ : ប្រវតិ្តសាស្រ្តនៃជំនួបរវាងក្រុមទាំងពីរបានបង្ហាញថា Man City ទំនងជានឹងយកបីពិន្ទុក្នុងជំនួបនេះ ខណៈដែលពួកគេក៏ប្រកួតឈ្នះ Bournemouth ១៥ ប្រកួតចុងក្រោយជាប់ៗគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះ គឺ Manchester City ឈ្នះ៕