ព្យាករណ៍គូ Newcastle United vs Arsenal

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Newcastle United និង Arsenal នៅកីឡដ្ឋាន St James' Park។ 

Newcastle United បានធ្លាក់ចុះពីតារាង Premier League មកឈរនៅលេខ១២ ដ៏គួរឱ្យខកចិត្ត បន្ទាប់ពីមិនបានឈ្នះណាមួយឡើយ ៥ប្រកួតកន្លងមក ហើយអ្វីដែលកាន់តែអាក្រក់នោះ គឺក្រុមរបស់លោក Eddie Howe ចាញ់ ៣ ក្នុងចំណោមការប្រកួតទាំង ៥ នេះផងដែរ។

អ្វីដែលសំខាន់បង្ហាញថា Newcastle ប្រកួតឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួតសរុបនៅ Premier League ដែល ឈ្នះ ២ ប្រកួតនៅលើទឹកដីកីឡដ្ឋាន St James' Park របស់ខ្លួន ។ លទ្ធផលសរុបសម្រាប់ការប្រកួតនៅក្នុងផ្ទះ បង្ហាញថាពួកគេចាញ់តែម្តងគត់ក្នុងចំណោម 12 ប្រកួតចុងក្រោយ។ 

ចំណែកឯ Arsenal នឹងមិនមានការព្រួយបារម្ភនៅឡើយទេ ប៉ុន្តែក្រុមកាំភ្លើងធំបច្ចុប្បន្ននេះកំពុងតាមពីក្រោយក្រុមឈរកំពូលតារាង Man City ចំនួន ៥ ពិន្ទុ ឈានចូលមកក្នុងជំនួបទល់និង Newcastle សប្តាហ៍នេះ បន្ទាប់ពីចាញ់ Bournemouth ២-០ ក្រៅដី និង ស្មើជាមួយ Liverpool ២-២ នៅក្នុងផ្ទះ។

អ្វីដែលសំខាន់គឺក្រុមកាំភ្លើងធំ ប្រកួតចាញ់តែម្តងគត់ក្នុងចំណោម ១៥ ប្រកួតសរុបនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដោយឈ្នះមិនតិចជាង ១១ ប្រកួតឡើយ ដូច្នេះការរំពឹងទុកថា Arsenal នឹងឈ្នះមើលទៅហាក់ដូចជាជម្រើសដ៏ល្អ សម្រាប់ការប្រកួតនៅកីឡដ្ឋាន St James' Park។

ការព្យាករណ៍ : Arsenal ឈ្នះ ២ ប្រកួតក្នុងចំណោមជំនួប ៣ ប្រកួតចុងក្រោយទល់និង Newcastle ហើយខណៈដែល Newcastle មិនបានឈ្នះណាមួយឡើយ ៥ ប្រកួតចុងក្រោយ នោះក្រុមកាំភ្លើងធំគួរតែយកបីពិន្ទុពីការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង