ព្យាករណ៍គូ Chelsea vs Brighton

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Chelsea និង Brighton នៅកីឡដ្ឋាន Stamford Bridge ។ 

បើទោះបីជាត្រូវបានបរាជ័យក្រោមថ្វីជើង Man City ២-០ នៅថ្ងៃបើករដូវកាលថ្មីក៏ដោយ ក៏ក្រុមតោខៀវ Chelsea បច្ចុប្បន្នបានស្តារឡើងវិញ នូវទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងសប្តាហ៍ជាបន្តបន្ទាប់ ខណៈដែលក្រុមរបស់លោក Enzo Maresca ទទួលបានលទ្ធផលដ៏រឹងមាំដែលមិនដែលចាញ់សោះ ៤ប្រកួត ដោយឈ្នះ៣និងស្មើ១។

Chelsea នឹងមានទំនុកចិត្តច្រើនក្នុងការបន្តស្វែងរកបីពិន្ទុបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ហើយអ្វីដែលសំខាន់ គឺក្រុមតោខៀវប្រកួតចាញ់តែម្តងគត់ក្នុងចំណោម ១១ប្រកួតចុងក្រោយក្នុងលីគ ដោយឈ្នះមិនតិចជាង ៨ប្រកួតឡើយ។

ចំណែកឯ Brighton នៅតែមិនទាន់ស្គាល់ចាញ់បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតបើកឆាករដូវកាលថ្មីនេះ ដោយឈ្នះ៣និងស្មើ២។ ឈ្នះ ២ប្រកួតជាប់ៗគ្នា នឹងផ្តល់ឱ្យអ្នកចាត់ការថ្មីរបស់ Brighton លោក Fabian Hurzeler និងក្រុមថ្មីរបស់គាត់នូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់រដូវកាលថ្មីនេះផងដែរ។

យ៉ាងណាមិញ សរុបមក Brighton ប្រកួតឈ្នះតែ ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៥ប្រកួតក្នុងលីគ ហើយក្នុងអំឡុងពេលនេះ ចាញ់មានចំនួន ៦ប្រកួត រួមជាមួយនឹងប្រកួតឈ្នះតែម្តងគត់ក្នុងចំណោម ៨ប្រកួតក្រៅដី ។ 

ការព្យាករណ៍ : Chelsea បាន គ្រប់គ្រងការប្រកួតទាំងស្រុងក្នុងជំនួបទល់ និង Brighton កន្លងមក ខណៈដែលក្រុមតោខៀវ ឈ្នះរាល់ជំនួប ៤ប្រកួតចុងក្រោយជាប់ៗគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Chelsea ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង