ព្យាករណ៍គូ រ៉ូម៉ានី vs ហូឡង់ ម៉ោង១១យប់នេះ

ការប្រកួត Euro 2024 វគ្គ ១៦ ក្រុមចុងក្រោយ ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ ដែលជាជំនួបរវាង រ៉ូម៉ានី និង ហូឡង់ នៅកីឡដ្ឋាន Allianz Arena ។

រូម៉ានី បានរីករាយនឹងការងើបឡើងវិញ ក្នុងរយៈពេលថ្មីៗនេះ ខណៈដែលពួកគេប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតអន្តរជាតិ ១៨ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ ៨ ប្រកួត និងស្មើ ៨ ប្រកួតផងដែរ។ 

ប៉ុន្តែគ្រាប់ បាល់ស៊ុតបញ្ចូលទី ហាក់មានភាពខ្វះ ខាត ខណៈដែល ១១ ប្រកួតក្នុង ចំណោម ការប្រកួតអន្តរជាតិ ១៨ ប្រកួតចុង ក្រោយ របស់ រូម៉ានី បញ្ចប់ដោយលទ្ធផល Under ២.៥ គ្រាប់ ស្របពេលដែល ៧ ប្រកួតក្នុង ចំណោម ស្មើ ៨ ប្រកួតកន្លងមកក៏ បញ្ចប់ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់ ឬ តិច ជាង នេះ ផងដែរ។

ចំណែកឯ ហូឡង់ ក៏មានលទ្ធផល ឈ្នះ ស្មើ និងចាញ់ ក្នុងកម្រិតស្មើគ្នាទាំង ៣ ប្រកួតក្នុងពូល D ដែលបានឱ្យឃើញថាក្រុមរបស់លោក Ronald Koeman បញ្ចប់វគ្គចែកពូលដោយឈរលេខ៣ ប៉ុន្តែដណ្តើមបានដំណែងលេខ៣ល្អបំផុត ទើបអាចឡើងមកកាន់វគ្គនេះ។

យ៉ាងណាមិញ ៤ពិន្ទុ បានបង្ហាញថា គ្រប់គ្រាន់សម្រាប់ហូឡង់ ដើម្បីឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយ ហើយពួកគេក៏នឹងមានទំនុកចិត្តក្នុងការឡើងទៅវគ្គបន្តផងដែរ។ ខណៈដែលពួកប្រកួតចាញ់តែ ២ប្រកួតគត់ ក្នុង ចំណោម ១០ប្រកួតចុងក្រោយ ដោយឈ្នះ ៧ប្រកួត។

ការព្យាករណ៍ : ជំនួប ៨ប្រកួតចុងក្រោយរវាង រូម៉ានី និងហូឡង់ បញ្ចប់ដោយលទ្ធផល Under ២.៥គ្រាប់ ហើយការស៊ុតបាល់បញ្ចូលទីដ៏តឹងតែងមួយផ្សេងទៀត ក៏អាចនឹងកើតឡើងនៅយប់ថ្ងៃអង្គារនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Under ២.៥ គ្រាប់ ជាមួយគ្រាប់បាល់ ១-១៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង