ព្យាករណ៍គូ ព័រទុយហ្គាល់ vs ស្លូវេនី ម៉ោង២រំលងអាធ្រាត្រ

ការប្រកួត Euro 2024 វគ្គ ១៦ ក្រុមចុងក្រោយ ថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង ព័រទុយហ្គាល់ និង ស្លូវេនី នៅកីឡដ្ឋាន Frankfurt ។ 

បន្ទាប់ពីលោក Roberto Martinez បានដាក់បម្រុងកីឡាករសំខាន់ៗក្នុងជំនួបទល់និង ហ្សកហ្ស៊ី ដែលទោះបីជាមានការគ្រប់គ្រងការប្រកួតក៏ដោយ ព័រទុយហ្គាល់បានចាញ់ ហ្សកហ្ស៊ី ២-០ ដ៏គួរឱ្យភ្ញាក់ផ្អើល។ ដែលនេះគឺជាការប្រកួត ចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១៣ ប្រកួតក្នុងវគ្គជម្រុះ Euro 2024 ។ 

គួររំលឹកឡេីងវិញថា ព័រទុយហ្គាល់ បានឈ្នះពាន Euro 2016 ហើយត្រូវបានធ្លាក់ចេញពី Euro 2020 នៅក្នុងដំណាក់កាលនេះ បន្ទាប់ពីប្រកួតចាញ់ បែលហ្ស៊ិក ១-០ ។

ចំណែកឯ ស្លូវេនី ល្អ លើស ពីការ រំពឹង ទុក របស់ពួកគេរួច ទៅហើយ ឈាន ចូលមកក្នុងវគ្គ ១៦ ក្រុម ចុងក្រោយនៃ ការ ប្រកួតនេះ។ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដែល បានឆ្លងផុតវគ្គចែកពូល។

ស្លូវេនី ចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១៤ ប្រកួត ចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ ៨ ប្រកួតក្នុងចំណោម ១០ ប្រកួតកន្លងមក មុនពេលប្រកួតស្មើ ទាំង ៣ ប្រកួត ក្នុង វគ្គជម្រុះចែកពូល Euro 2024 ដោយស្មើជាមួហដាណឺម៉ាក ១-១ និង ស៊ែប៊ី ១-១ ចុងក្រោយស្មើ ០-០ ជាមួយ និង អង់គ្លេស ។ 

ការព្យាករណ៍ : បើទោះបីជា ព័រទុយហ្គាល់ ចាញ់ ហ្សកហ្ស៊ី ២-០ ក្នុងការប្រកួតចុងក្រោយក៏ដោយប៉ុន្តែលោក Roberto Martinez បានដាក់បម្រុងកីឡាករសំខាន់ៗជាច្រើន ក្នុងការប្រកួតនោះ ហើយការស៊ុតមានចំនួន ២៣ ដង បើប្រៀបធៀបទៅនឹង ហ្សកហ្ស៊ី មានតែ ៧ ដងប៉ុណ្ណោះ និងមាន ៦៨% នៃការគ្រប់គ្រងការប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ព័រទុយហ្គាល់ ឈ្នះ ជាមួយគ្រាប់បាល់ ២-១៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង