ការប្រកួត Euro 2024 វគ្គ ១៦ក្រុមចុងក្រោយ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនានេះ ដែលជាជំនួបរវាង អង់គ្លេស និង ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke។
ស្មើ ២ប្រកួតទល់និង ដាណឺម៉ាក ១-១ និង ស្លូវេនី ០-០ បានបង្ហាញឱ្យឃើញថា អង់គ្លេស កំពុងបាត់បង់ក្តីស្រមៃ ឬជំនឿចិត្តឆ្ពោះទៅមុខ ហើយជាពិសេស គឺនៅពេលដែលក្រុមរបស់ Gareth Southgate បាននាំមុខគូប្រកួតម្តងៗ ពួកគេបានដកថយ និងការពារនៅខាងក្រោម ដែលជាមូលហេតុធ្វើឱ្យ ស៊ែប៊ី និង ដាណឺម៉ាក ដាក់សម្ពាធយ៉ាងខ្លាំង អំឡុងពេលប្រកួត។
អង់គ្លេស ប្រកួតឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតបន្តបន្ទាប់ ជារួមនៅទូទាំងការប្រកួតទាំងអស់ ខណៈដែល ៧ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Under ២.៥ គ្រាប់។
ចំណែកឯ ស្លូវ៉ាគី ដោយធ្លាប់បានប្រកួត ឈ្នះ បែលហ្ស៊ិក ១-០ រួចទៅហើយ ពួកគេនឹងសម្លឹងរកឱកាស ដើម្បីដណ្តើមយកជ័យជំនះដ៏ធំមួយទៀតទល់និង អង់គ្លេស នៅថ្ងៃអាទិត្យនេះ ក៏ប៉ុន្តែគួរបញ្ជាក់ថា អង់គ្លេស ជាក្រុមដែលរបូតគ្រាប់បាល់តែ ១ គ្រាប់គត់ក្នុងចំណោម ៣ ប្រកួតក្នុងពូល។
ទោះជាយ៉ាងណាក៏ដោយ ស្លូវ៉ាគី ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ហើយក្នុងនោះពួកគេប្រកួតឈ្នះ ៦ ប្រកួត ខណៈដែល ៥ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយនេះលទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Under ២.៥ គ្រាប់។
ការព្យាករណ៍ : អង់គ្លេស មិនស្គាល់ចាញ់ទាល់តែសោះ ក្នុងជំនួប ៦ប្រកួតកន្លងមកទល់និង ស្លូវ៉ាគី ហើយប្រកួតឈ្នះ ៥ ប្រកួត ក្នុងចំណោមជំនួបគ្នានេះ អង់គ្លេស គួរតែឈ្នះម្តងទៀត នៅក្នុងការប្រកួតដែលរំពឹងថា នឹងមាន ចំនួនគ្រាប់បាល់តិច។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Under ២.៥ គ្រាប់ ជាមួយនឹងគ្រាប់បាល់ ១-០៕