លោក Michael Owen ជឿជាក់ថា Jude Bellingham មាន 'ឱកាសដ៏អស្ចារ្យ' ដើម្បីឈ្នះ Ballon D'OR ប្រសិនបើ...

លោក Michael Owen ជឿជាក់ថា Jude Bellingham មាន "ឱកាសដ៏អស្ចារ្យ" ដើម្បីឈ្នះ Ballon d'Or ប្រសិនបើគាត់ធ្វើបានល្អនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League និងជួយ អង់គ្លេស ឡើងទៅវគ្គចុងក្រោយ Euro ២០២៤។

Michael Owen គឺជាកីឡាករជនជាតិអង់គ្លេសចុងក្រោយគេបង្អស់ ដែលបានឈ្នះ Ballon d'Or ក្នុងឆ្នាំ២០០១។ 

Bellingham អាចក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលឈ្នះរង្វាន់ចាប់តាំងពី Owen ក្នុងវ័យ២២ឆ្នាំ មុនពេល Raul និង Oliver Kahn បន្ទាប់ពីជួយ Real Madrid ឈ្នះពានរង្វាន់ La Liga លើកទី៣៦ នៅរដូវកាលនេះ អតីតខ្សែបម្រើរបស់ Birmingham រូបនេះ នឹងស្ថិតក្នុងចំណោមជម្រើសកីឡាករ ដែលជាបេក្ខភាពឈ្នះ Ballon d'Or។ 

Owen បានប្រាប់ TNT Sports ថា "ពាន Ballon d'Or បានទៅលើកីឡាករណាដែលមានរដូវកាលពិសេស មិនត្រឹមតែលេងល្អផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាកីឡាករដែលឈ្នះអ្វីមួយ ឬពានច្រើនក្នុងមួយរដូវកាល"។ "ភាគច្រើននឹងពឹងផ្អែកទៅលើ Euro ២០២៤ ជាមួយអង់គ្លេស ប្រសិនបើ Bellingham មានការប្រកួតល្អ ហើយជួយ អង់គ្លេស ឡើងទៅវគ្គចុងក្រោយបាន នោះអ្នកអាចនិយាយយ៉ាងត្រឹមត្រូវថាគាត់មានឱកាសដ៏អស្ចារ្យ"។ Owen ក៏លើកឡើងបន្ថែមទៀតថា ខ្សែបម្រើរូបនេះប្រាកដជាអាចយកពានរង្វាន់ដ៏ល្បីមកឱ្យអង់គ្លេសជាមិនខាន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង