ព្យាករណ៍គូ Tottenham vs Burnley ថ្ងៃទី១១ឧសភា

ការប្រកួត Premier League ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Tottenham និង Burnley នៅកីឡដ្ឋាន Tottenham Hotspur ។ 

ប្រកួតចាញ់ Newcastle United, Arsenal និង Chelsea បានបូកបញ្ចូលជាការប្រកួតចាញ់ដ៏គួរឱ្យព្រួយបារម្ភសម្រាប់ Tottenham ក្រោមការដឹកនាំរបស់លោក Ange Postecoglou ។ 

ហេីយថ្មីៗនេះ មុនពេលប្រកួតចាញ់ ៤ ប្រកួតជាប់ៗគ្នាក្នុងលីគ Tottenham ធ្វើបានយ៉ាងល្អដោយទទួលបានលទ្ធផលល្អសមរម្យ ដែលពួកគេប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួត ហើយក្នុងនោះឈ្នះមាន ៧ ប្រកួត។

ចំណែកឯ Burnley ត្រូវបាន Newcastle United បំបាក់យ៉ាងធ្ងន់ធ្ងរ កាលពីសប្តាហ៍ដោយចាញ់ដល់ទៅ ៤-១ នៅលើទឹកដីខ្លួនឯង។ ប៉ុន្តែជារួម Burnley ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតចុងក្រោយក្នុងលីគ ។ 

ទោះបីជាយ៉ាងណាក៏ដោយ Burnley ហាក់ដូចជាយឺតពេលសម្រាប់ពួកគេ ដើម្បីជៀសវាងពីការកាត់ចេញពីក្របខ័ណ្ឌ Premier League ដែលបច្ចុប្បន្ន Burnley នៅតែឈរនៅលេខ២ពីបាតតារាង។

គ្រាប់ បាល់ ស៊ុតបញ្ចូលទីច្រើនទំនង ជា អាចនឹងកើតឡើងក្នុងជំនួបថ្ងៃសៅរ៍នេះ ខណៈ ដែល ៦ ប្រកួត ក្រៅ ដីចុង ក្រោយ របស់ Burnley លទ្ធផលបញ្ចប់ដោយមាន គ្រាប់ បាល់ Over ៣.៥ គ្រាប់។ 

ការព្យាករណ៍ : ទាំង Tottenham និង Burnley ត្រូវការទាំងបីពិន្ទុដូចគ្នា ដើម្បីជំរុញដំណែងក្នុងតារាងរៀងៗខ្លួន ដូច្នេះជម្រើសគ្រាប់បាល់ច្រើនមើលទៅទំនងជាបំផុតក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Over ៣.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង